ឯកឧត្តម ហេង សួ ស្នើអ្នកវិនិយោគបន្តជាមួយកម្ពុជា ព្រោះរដ្ឋាភិបាលមានវិធានការកាត់បន្ថយ…

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នៅថ្ងៃពុធនេះបានអំពាវដល់វិ

ថ្លែងទៅកាន់អ្នកវិនិយោគបរទេសនិងអ្នកបញ្ជាទិញ (brands)សំលៀកបំពាក់ពីរោងចក្រនៅកម្ពុជា កាលពីថ្ងៃពុធម្សិលមិញនេះ ក្នុង “វេទិកាធុរកិច្ច” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា  ឯកឧត្តម ​ហេង សួរ​ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានស្នើឲ្យអ្នកវិនិយោគបរទេស និងអ្នកបញ្ជារទិញបន្តនៅជាមួយកម្ពុជា បើសិនជាមានការទណ្ឌកម្មណាមួយពីសហគមន៏អឺរ៉ុប ដោយផ្ដោតការចាប់អារម្មណ៍​ទៅលើលក្ខខណ្ឌការងារល្អនៅកម្ពុជា ក៏ដូចជាកំណែទម្រង់នានាដើម្បីកាត់បន្ថយការចំណាយលើការនាំចេញរបស់រោងចក្រ។

ឯកឧត្តមបន្តថា​ ដើម្បីធានានូវបរិយាកាសវិនិយោគគឺរដ្ឋាភិបាលបានកែសម្រួលនូវគោលនយោបាយមួយចំនួន ដើម្បីធានាថាវិស័យឯកជននៅកម្ពុជានិងអាចបន្តនៅកម្ពុជាបាន ទោះបីជាមានឬក៏គ្មានភាពអនុគ្រោះ EBA ពីអឹរ៉ុបក៏ដោយ។

វិធានការណ៍ទាំងនោះ រួមមានការកាត់បន្ថយចំនួនស្ថាប័នរដ្ឋដែលចុះមើលតាមរោងចក្រនានាដែលវាជាការរំខានទៅដល់សង្វាក់ផលិតកម្មរបស់រោងចក្រ ហើយរដ្ឋក៏និងពិចារណាផងដែរលើការកាត់បន្ថយតម្លៃអគ្គីសនីបន្ថែមទៀត ដើម្បីអោយវិស័យឯកជនមានជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ប្រភពអគ្គីសនី៕