កម្មករប្រមាណជាង ៤៥០០នាក់ផ្ទុះការតវ៉ាទាមទាររឿងបើកប្រាក់ខែខុសគ្នា២ថ្ងៃ

១០/០/១២០១៩

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៩ ខែមករស ឆ្នាំ២០១៩ កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជា​៤៥០០​នាក់ ដែលបម្រើការងារនៅ​​រោងចក្រ «​ជី​ន​យី​» ​បាន​ផ្ទុះ​ការ​តវ៉ា​ទាមទារ​បើក​ប្រាក់ខែ​អោយ​បាន​ទៀងទាត់ គឺកំណត់ត្រឹមនៅ​ថ្ងៃ​ទី​១០ ជា​រៀង​រាល់​ខែ ។ ហេតុការណ៍​តវ៉ា​នេះ​បាន​កើតឡើង​នៅ​ នៅ​ចំណុច​រោងចក្រ​«​ជិន​យី​» ដែល​ស្ថិត​នៅ​ក្នុងភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា កាតវ៉ាសុំបើកប្រាក់ត្រឹមថ្ងៃទី១០រៀងរាល់ខែនិមួយៗជាដាច់ខាតនេះ បានកើតឡើងបន្ទាប់ពី ខាង​រោងចក្រ​បាន​ជួន​ដំណឹង​​ដល់​កម្មករ​ថា ប្រាក់ខែ​នឹង​បើក​ដល់​ថ្ងៃ​ទី​១២ ខែមករា ។

ប្រភពបន្តថា ក្រោយមក​ភាគី​ខាង​រោងចក្រ​បាន​ស្នើ​សុំ​អោយ​តំណាង​កម្មករ​ចូល​ជួប​ដើម្បី​ពិភាក្សា​រក​ដំណោះស្រាយ ប៉ុន្តែតំណាង​កម្មករ​ខ្លះបាន​ចេញ​មក​វិញ​ប្រាប់​ថា មិន​ទាន់​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ​ដោយ​ខាង​រោងចក្រ​នៅ​តែ​សុំ​ពន្យា​ពេល​បើក​ប្រាក់ខែ​នៅ​ថ្ងៃ​ទី​១២ ខែមករាដដែល ។

ទោះជាយ៉ាងណា ​កូដកម្ម​នេះត្រូវបានបញ្ចប់ត្រឹមរយៈពេលប្រហែល២ម៉ោង និងមិន​ទទួល​ល​ទ្ឋ​ផល​កម្មករ​ទាំងនោះ​។ ដោយឡែកកម្មករនិយោជិតទាំងអស់ បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន និង​កន្លែង​ស្នាក់​នៅ​រៀង​ៗ​ខ្លួន​វិញ​ដោយ​មិន​ចូល​ធ្វើការ និង​មិន​បង្ក​ហិង្សា​បណ្តាល​អោយ​មានការ​ខូចខាត ឬ​អសន្តិសុខ​អ្វី​ឡើយ ៕

ប្រភព៖ កោះសន្តិភាព