ឥទ្ធិពលគ្រឿងញៀន! យុវជន​ម្នាក់ត្រឡប់ពីធ្វើពលករនៅប្រទេសថៃវិញ បែកថ្នាំឡើងដើមត្នោតធ្វើអត្តឃាត

០៨/០១/២០១៩

ខេត្តព្រៃវែង ៖ កាលពី​វេលា​ម៉ោង៨និង៣០នាទី​យប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលបន្ទាប់ពី ប្រទះឃើញ​សព​យុវជន​ម្នាក់ ធ្វើអត្តឃាត​ចង.ក​សម្លាប់ខ្លួន នៅ​និង​ដើមត្នោត ភូមិ​ថ្នល់​ជ័យ ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។
សូមបញ្ជាក់ថាសព​ជនរងគ្រោះ​មានឈ្មោះ លាង ប៊ុនលី ហៅ​កុក ភេទ​ប្រុស អាយុ ២៥ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ។
ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា ជនរងគ្រោះ ទើប​មកពី​រកស៊ី​ប្រទេស​ថៃ មាន​ជំងឺ​វិកលចរិត(បែក​ថ្នាំ)។

ចំណែកសាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកមក​ធ្វើបុណ្យ​តាម​ប្រពៃណី៕