/widgets.js";var sz=d.getElementsByTagName(s)[0];sz.parentNode.insertBefore(z,sz)}(document,"script","zb-embed-code"));

ឃាត់ខ្លួនជន សង្ស័យប្រុស-ស្រី ​២នាក់ ដកហូតគ្រឿងញៀន បានជាង​១គីឡូក្រាម ​

០៨/០១/២០១៩

បន្ទាយមានជ័យ ៖ ​កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រឆាំង បទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងមូលដ្ឋាន​ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យបានចំនួន​២នាក់ នៅថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល នៅចំណុចខាងជើងស្រះស្ទួចត្រី ស្ថិតក្នុងភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ​ដោយមានការសម្របសម្រួលពីលោកស្រី ឆេង ហាក់ងិង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ​បានដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួន ជនសង្ស័យបានចំនួន ​២នាក់ ១-ឈ្មោះ ប៉ិក សែនសុវណ្ណ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ ធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិអាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ២-ឈ្មោះ ពេជ្រ រដ្ឋា ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងរឹបអូសវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន​១ថង់កឹប ស្មើ ១០១៥.២ក្រាម -ទូរស័ពញទដៃចំនួន ​២គ្រឿង -សៀវភៅធនាគារសាធារណៈរបស់(ពេជ្រ រដ្ឋា) ​១ក្បាល -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​១សន្លឹក -សៀវភៅឆ្លងដែន​១ក្បាល -ប័ណ្ណព្រំដែនកម្ពុជា-ថៃ​១ក្បាល -សៀវភៅគ្រួសារ​១ក្បាល និងឯកសារពាក់ព័ន្ធមួយចំនួនទៀត ។

បន្ទាប់ពីសាកសួររួចមក ជនសង្ស័យខាងលើមានសារភាពថា ៖ ១-ឈ្មោះ ប៉ិក សែន សុវណ្ណ ៖ រូបគេបានបញ្ជាទិញគ្រឿងញៀន​ពីជនជាតិថៃម្នាក់ឈ្មោះ ឈីន ដើម្បីយកទៅចែកចាយបន្ត ដោយណាត់ប្រគល់-ទទួលទំនិញនៅម្តុំស្រះស្ទួចត្រី ២-ឈ្មោះ ពេជ្រ រដ្ឋា ៖ រូបនាងត្រូវបានជនជាតិថៃឈ្មោះ ឈីន ប្រើឲ្យយកតែ​១កញ្ចប់ធំដាក់ក្នុងកាបូបស្ពាយ ទៅប្រគល់ឲ្យជនសង្ស័យខាងលើ ហើយរូបនាងមិនដឹងថា ក្នុងកញ្ចប់នោះជាគ្រឿងញៀននោះទេ ។ ចំណែកជនសង្ស័យឈ្មោះ ឈីន ជាជនជាតិថៃ សមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

ប្រភព៖ ហ្វេកប៊ុក