#ជាថ្មីម្ដងទៀត កម្មករដែលបម្រើការងារនៅរោងចក្រ ជូលី នាំគ្នា​បន្តធ្វើការ​តវ៉ា ដើម្បីជំរុញ​ឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនក្នុងការ​បើក​ប្រាក់​ឈ្នួល​ឲ្យពួកគេ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមកម្មករដែល​បម្រើ​ការ​នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ដែល​មានទីតាំង​ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាជាថ្មីម្ដង​ទៀត ដោយ​ទាមទារឲ្យក្រសួងការងារ និងស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ក្នុង​ការបើក​ប្រាក់​ឈ្នួល​ឲ្យពួកគេ ដោយសារ​តែ​ថៅកែបានធ្វើអត្តឃាត​​ ដោយ​មិនបាន​បើក​ប្រាក់​ឈ្នួលឲ្យពួកគេ។

ទាក់ទងនឹងករណីខាងលើនេះ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨​កន្លង​មកនេះ ប្រមុខរាជរដ្ឋាភិបាល​ បាន​​​ប្រាប់ទៅ​មន្រ្តីក្រោមឱវាទឲ្យ​ប្រញាប់​ដោះស្រាយប្រាក់ឈ្នួល​ឲ្យ​កម្មររោង​ចក្រ​នេះឲ្យបាន​ឆាប់ ប៉ុន្តែ​រហូត​​មក​ដល់ថ្ងៃនេះ ក្រុម​កម្មករអះអាងថា ពួកគេ​មិន​ទាន់​ទទួល​បានដំណោះ​ស្រាយនៅឡើយទេ។

ប្រភពពីកម្មករដែលនាំគ្នាធ្វើការតវ៉ា បានឲ្យដឹងថា មូលហេតុដែល​នាំ​ឲ្យ​ពួកគេនាំគ្នាធ្វើបែបនេះ​ជាថ្មីទៀត ដោយសាររង់​ចាំ​ដំណោះ​ស្រាយ​ពី​ក្រសួងការងារ​​យូរថ្ងៃពេក ពួកគាត់គ្មានប្រាក់បង់ថ្លៃទឹក ថ្លៃបន្ទប់ជួល បង់​ធនាគារ និងថ្លៃកូនរៀន​ ខណៈថ្ងៃនេះ​គឺ​ជាថ្ងៃដែល​ពួកគាត់​ត្រូវបង់​ថ្លៃ​ផ្ទះជួល។

ក្រុមកម្មករ អះអាងទៀតថា ប្រសិនបើ​ក្រសួង​ការងារ និងស្ថាប័ន​ពាក់ព័ន្ធ​មិន​ពន្លឿនការដោះស្រាយឲ្យទេនោះ ពួកគេ​នឹងនាំ​គ្នាតវ៉ា​បិទផ្លូវ​ រហូត​ទាល់តែ​មានដំណោះស្រាយ។

សូមបញ្ជាក់ថា រោងចក្រ ជូលី អឹភើរឹល (JULEE APPREL) មាន​កម្មករ​សរុប​២៧០នាក់ និង​មានថៅកែជា​ជនជាតិកូរ៉េខាង​ត្បូង​ បាន​ចង​កសម្លាប់​ខ្លួន​ក្រោយថ្ងៃបោះឆ្នោត ហើយ​ថៅកែ​រោងចក្រ​នេះ​ជំពាក់​ប្រាក់ឈ្នួល​កម្មករ​ក្នុងម្នាក់ៗ ចន្លោះពី២៥០ដុល្លារ ទៅ៣០០ដុល្លារ៕​

2 thoughts on “#ជាថ្មីម្ដងទៀត កម្មករដែលបម្រើការងារនៅរោងចក្រ ជូលី នាំគ្នា​បន្តធ្វើការ​តវ៉ា ដើម្បីជំរុញ​ឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនក្នុងការ​បើក​ប្រាក់​ឈ្នួល​ឲ្យពួកគេ

  • December 5, 2018 at 10:47 pm
    Permalink

    I must voice my gratitude for your kind-heartedness for those individuals that really want help on this one content. Your very own dedication to passing the message across ended up being surprisingly insightful and have constantly allowed guys and women like me to reach their dreams. The helpful facts indicates much a person like me and still more to my office colleagues. Thank you; from all of us.

  • December 12, 2018 at 11:27 pm
    Permalink

    I precisely needed to say thanks all over again. I am not sure the things I would’ve followed without the type of ideas documented by you concerning this area. It was actually a real challenging condition in my opinion, but being able to view a professional mode you solved the issue made me to leap over delight. I’m just happy for your information and have high hopes you find out what an amazing job you are providing teaching others with the aid of your webblog. More than likely you haven’t met all of us.

Leave a Reply

Your email address will not be published.