១០ធ្នូ! សហព័ន្ធ សហជីពចំនួន៦ ស្នើរសុំរដ្ឋាភិបាលដោះស្រាយនូវបញ្ហា០៦ចំណុច

១១/១២/២០១៨

ភ្នំពេញ៖ យោងតាមសេចក្ដី ថ្លែងការណ៍ រួមរបស់សហភាពសហព័ន្ធ សហជីពនិងសមាគម ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ (ខួបលើកទី៧០) កាលពីថ្ងៃ១០ធ្នូ  បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងដោះស្រាយនូវសំណើរមួយចំនួន ។

 ក្នុងនោះរួមមាន៖ លោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្ពុជា (CCW) លោក ឌិន ពុទ្ធី សមាគមពង្រឹងសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា(CIERA) លោកស្រី កេន ឆេង ឡាង សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោកស្រី យឹម សុធី សមាគមអ្នកបម្រើតាមផ្ទះ (ADW) លោក ខាត់ ឡូត សម្ព័ន្ធសហជីពចលនាកម្មករ (CUMW) និងលោក ឆេង ឈន់ សម្ព័ន្ធសហជីពការងារឯករាជ្យ (ILUC) បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យនិងដោះស្រាយនូវសំណើរចំនួន០៦ ដូចខាងក្រោម៖ 

១. ស្នើឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យនិយោជក ទទួលយកថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារដោយខុសច្បាប់ ឲ្យពួកគាត់បានចូលធ្វើការវិញ និងសងប្រាក់រំលឹកដល់ពួកគាត់ ។

២. ស្នើឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញ នូវមាត្រាមួយចំនួយ នៃច្បាប់ស្ដីពីសហជីព ។

៣. ស្នើឲ្យរាជរដ្ឋាភិបាលពីនិត្យឡើងវិញចំពោះប្រកាសលេខ ៣០៣ក.ប/ប្រ.ក.គ.ប.កចុះថ្ងៃទី២ ខែកក្តដា ឆ្នាំ២០១៨ ស្តីអំពីភាពជាតំណាងបំផុតរបស់សហជីព ។

៤. ស្នើឲ្យរាជរដ្ឋាភិបាលផ្តល់សច្ចាប័នដល់អនុសញ្ញា ILO លេខ១៨៩ ស្តីអំពីការការពារកម្មករធ្វើការតាមផ្ទះក្នុងស្រុក និងទេសន្តប្រវេសន៍ ។

៥. ស្នើឲ្យរាជរដ្ឋាភិបាលជម្រុញការអនុវត្តច្បាប់ស្តីការងារ ចំពោះកម្មករធ្វើការតាមផ្ទះ ។

៦. ស្នើឲ្យរាជរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បរមារសម្រាប់វិស័យសំណង់ និងសេវាកម្ម ។