ពលរដ្ឋ​ខ្មែរ៧នាក់ ជាប់គុក២ឆ្នាំ ពីបទ​ឆ្លងដែន​ខុសច្បាប់ ចូលទៅ​កាប់​ដើម​គ្រញូង នៅក្នុង​ទឹកដី​ថៃ ត្រូវបានដោះលែង

០៦/១២/២០១៨

ព្រះវិហារ៖ នៅ​ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង៧នាក់ ដែលអាជ្ញាធរ​ថៃ​បានចាប់ខ្លួន កាលពី​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ស្រុក​ណាំ​ឃុន ខេត្ត​ឧ​ប៊ុន ប្រទេស​ថៃ ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង តាម​ចំណុច​ព្រលាន​តា​ទុំ នៅក្នុង​ភូមិសាស្ត្រ ភូមិ​ឈើទាល​គង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។
បញ្ជូន​មកឱ្យ​អាជ្ញាធរ​កម្ពុជា​វិញ តាម​ច្រក​អានសេះ ស្ថិតនៅក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ បើ​គិត​ថ្ងៃ​ដែល​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះលែង​មកវិញ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នេះ ជាប់ឃុំ​ឃាំង​ក្នុងម្នាក់២ឆ្នាំ​មកហើយ។

ពលរដ្ឋ​ខ្មែរ​ទាំង៧នាក់​នេះ រួមមាន​៖

ទី១-ឈ្មោះ សូ រ៉​ន ភេទ​ប្រុស អាយុ៤៤ឆ្នាំ  រស់នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ទី២- ឈ្មោះ កែវ យុទ្ធ ភេទ​ប្រុស អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ទី៣- ឈ្មោះ ខន ភី​អិ​ច ភេទ​ប្រុស អាយុ១៨ឆ្នាំ  រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ទី៤- ឈ្មោះ អៀង ឯក ភេទ​ប្រុស អាយុ២៥ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ទី៥- ឈ្នោះ យ៉​ន រី​ម​សុខ ភេទ​ប្រុស អាយុ៥៦ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។

ទី៦៖ ឈ្មោះ យាង កែន ភេទ​ប្រុស អាយុ២៩ឆ្នាំ​រស់នៅ​ភូមិ​សង្កែរ ឃុំ​សង្កែរ១ ស្រុក​ឆែប ខេត្តព្រះវិហារ។

ទី៧៖ ឈ្មោះ ទិ​ត្យ សៀ ភេទ​ប្រុស អាយុ៣៤ឆ្នាំ ​រស់នៅ​ភូមិ​សង្កែរ ឃុំ​សង្កែរ១ ស្រុក​ឆែប ខេត្តព្រះវិហារ។
សមត្ថកិច្ច​ទំនាក់ទំនង​ព្រំដែន ច្រក​តំបន់​អានសេះ បានឱ្យ​វិលត្រឡប់​ទៅផ្ទះ​វិញរៀងៗខ្លួន ដើម្បី​ជួបជុំ​ក្រុមគ្រួសារ និង​សាច់ញាតិ៕