ប៉ូលិសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ដេញបាញ់បំបែកកង់រថយន្តសាំយ៉ុងដឹកឈើ រហូតដល់ខេត្តក្រចេះ
០៤/១២/២០១៨
ខេត្តក្រចេះ៖ ករណីបាញ់បំបែកកង់រថយន្ត នេះបានកើតឡើងនៅល្ងាចថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៨ បណ្តាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅចំណុចខាងត្បូងស្ពាន អូចាឡង់ ប្រហែល១គ.ម ក្នុងភូមិអូកណ្តៀរ ថ្មី ឃុំអូគ្រៀងស្រុកសំបូរ ខេត្តក្រចេះ ។
បើតាមសម្តីម្ចាស់រថយន្តសាំយ៉ុងដឹកសិប្បកម្មទ្វារបង្អួរបានអោយដឹងថា នៅម៉ោងប្រហែលជា៥ៈ៣០នាទីខែឆ្នាំខាងលើមានរថយន្តបាឡែន១គ្រឿងបើកបរ ដោយឈ្មោះ ផល្លា ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តស្ទឹងត្រែបាន បើករថយន្តដេញតាមពីទឹកដីនៃត្តស្ទឹងត្រែងរហូតមកដល់ឆ្លងស្ពានអូចាឡងក្នុងទឹកដីខេត្តក្រចេះ បានដកកាំភ្លើងខ្ខីម៉ាក៥៤ បាញ់ចំកង់រថយន្តសាំយ៉ុងចំនួន២គ្រាប់ បណ្តាលអោយរថយន្តសាំយ៉ុងបែកកង់រថយន្ដរបស់ខ្លួន ទៅមុខលែងរួច។
ហេតុការបាញ់បោះខាងលើនេះត្រូវគេរាយការណ៍ដល់អាវុធហត្ថ ស្នាក់៧១០ដែលមានទីតាំងនៅឃុំអូគ្រៀង ហេតុការណ៍នេះឃើញកំលាំង PM ទៅដល់ធ្វើកាអន្តរាគម៍ភ្លាមៗនោះ ជនបង្កដែលជាប៉ូលីសសេដ្ឋកិច្ចរូបនោះរត់គេចខ្លួនបាត់ស្រមោលបន្សល់នៅរថយន្តបាឡែនពណ៑ ស១គ្រឿងនិងអាវុធខ្លីមួយដើម ហើយរថយន្តសាំយ៉ុងដឹកសិប្បកម្មនោះផងដែរគេពុំទាន់ឃើញកំលាំងជំនាញរឺសមត្ថកិច្ចមានចំណាត់ការនៅឡើយ ៕