ហួសនឹងថ្លែង! ខ្លួន​ជា​នាយរង​ការិយាល័យ​នគរបាលចរាចរណ៍​ក្រុង បើករថយន្ត ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវហើយឆ្លើយថាមើលមិនឃើញ

២៦/១១/២០១៨

ភ្នំពេញ៖ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មានបុរស​ម្នាក់ខ្លួន​ជា​នាយរង​ការិយាល័យ​នគរបាលចរាចរណ៍​ក្រុង​បើករថយន្ត​មួយគ្រឿង​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ រងការខូចខាតរថយន្តមួយចំហៀង តែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។

ប្រព​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Toyota REVO ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9715 តាម​បណ្តោយ​ផ្លូវ​លេខ៧០ក្នុងទិសដៅ​ពី​លិចទៅ​កើត យ៉ាង​លឿន ខណៈ​មកដល់​កន្លែងកើតហេតុ​បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ វៀច​ចំនួន​មួយ​កង់​ហើយ​ម្ចាស់​រថយន្ត​បង្ក​មិន​ព្រម​ឈប់​ដោះស្រាយ​ហើយ​ព្យាយាម​បើក​គេច​ចេញពី​កន្លែងកើតហេតុ តែ​ត្រូវបាន​ប្រជាពលរដ្ឋ ដេញ​ឃាត់​រថយន្ត​បាន​នៅតាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ​ទល់មុខ​ផែ​ថ្ម តែ​បែរជា​អ្នកបើករថយន្ត​ចុះមក​ស្រែក​គំរាម​ប្រជាពលរដ្ឋ​ថា ខ្លួន​ជា​មន្ត្រីប៉ូលិស​នាយរង​ការិយាល័យ​ចរាចរ​ក្រុង រួច​ក៏​បើករថយន្ត​បន្ត​រហូតដល់​ចំណុច​ផ្លូវ​ព្រះមុនីវង្ស​កែង​នឹង​ផ្លូវ​សហព័ន្ធរុស្ស៊ី​ទើប​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះចក​ឃាត់​រថយន្ត​បាន ។
សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ក្រុង ចុះមក​ឃាត់ខ្លួន​អ្នកបើករថយន្ត​បង្ក និង​រថយន្ត​យកទៅ​ការិយាល័យ​ចរាចរ​ក្រុង រង់ចាំ​ដោះស្រាយ​ទៅតាមនិតិវិធី៕

Image may contain: outdoorImage may contain: 1 person, standing and outdoorImage may contain: car