អបអរសាទរ! មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្មដែលទទួលបានបណ្ណ…

២៦/១១/២០១៨

ភ្នំពេញ៖​ កាលពីរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម​ បានប្រគល់បណ្ណចំនួន​ ១៦២១ដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម​ ។

គួរំលឹកថា​ បណ្ណនេះ​សម្រាប់ទៅទទួលសេវារបបសន្តិសុខសង្គម នៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយពុំចាំបាច់ចំណាយថវិការនោះឡើយ៕