ស្រុុកចិត្របុរី! កាមរីឆ្លាម​ ឆេះសល់តែគ្រោងឆ្អឹងខណៈកំពុងធ្វើដំណើរទៅព្រៃវែង

២៤/១១/២០១៨

ក្រចេះ៖  ករណីឆេះរថយន្តកាមរីឆ្លាមនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ចង្ក្រង់ ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ប្រភពពីស​ម្ថកិច្ចបានឲ្យដឹងថា​ រថយន្ត​ដែល​ឆេះ​នេះ​ម៉ាក កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-7700 បើកបរ​ដោយ​ឈ្មោះ អំ វ៉ា ភេទ​ប្រុស អាយុ៤៣ឆ្នាំ ធ្វើដំណើរ​ពី​ចំណុច​ស្រែ​ត្រែង ឆ្ពោះទៅ​ខេត្តព្រៃវែង មាន​អ្នករួមដំណើរ ចំនួន៩នាក់ ប្រុស៣នាក់ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ៕