កូនឈ្នួលចិត្តធំលួចយកឡាន​ លុយ​​និង​ កាំភ្លើងខណៈម្ចាស់ផ្ទះទៅកំសាន្តនៅវៀតណាម

២៣/១១/២០១៨

ព្រះសីហនុ៖ ហេតុការណ៍កូនឈ្នួលលួចយករថយន្ត​ កាំភ្លើងខ្លី​និងលុមួយចំនួនធំ​ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទី​យប់​រំលងអធ្រាត្រ​ ឆ្លង​ចូល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្រុម២៨ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​នោះមានឈ្មោះ​ឡាយ សុ​ផុន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករ​នៅក្នុង​ផ្ទះ ចំណែក​ម្ចាស់​រថយន្ត ឈ្មោះ​គឹម ហៀ​ង​អាយុ ៤៥ឆ្នាំ ជនជាតិ​ខែ្មរ ធ្វើការ​នៅ​អង្គភាព​យោធា រស់នៅ​ភូមិ​កើតហេតុ។

ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច ពេល​ម្ចាស់ផ្ទះ​ជាប់​ទៅ​ប្រទេស​វៀតណាម ដោយ ក្នុង​ហេតុការណ៍​នេះ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ជា សៀរ អាយុ៥៥ ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករ​នៅក្នុង​ផ្ទះជាមួយគ្នា ត្រូវ​ជនសង្ស័យ​ចងដៃ ជើង បិតមាត់​នៅក្នុង​ផ្ទះ​ផងដែរ។

សម្ភារ​បាត់បង់​រួមមាន ៖
– រថយន្ត​មួយគ្រឿង​ម៉ាក​TOYOTA
FORTUNER ស៊េរី​ឆ្នាំ ២០១៧ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BA -2718។
– អាវុធ​ខ្លីម៉ាក​AZ លេខ2075 ១ដើម
– បាត់​លុយ​ដុល្លារ និង​លុយ​ខ្មែរ​មួយ
ចំនួន។

សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​អនុវត្តតាម​និតិ​វិធី៕