ស.ផ.ក នៃ ប.ស.ស អំពាវនាវដល់អ្នកបើកដឹកកម្មករនិយោជិតទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបើកបរ

២០/១១/២០១៨

ថ្លែងនៅក្នុងផេកផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គមកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីជៀវគ្រោះថ្នាក់នានាក្នុងកំឡុងពេលបើកបរ។  ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ ស.ផ.ក

សេចក្តីអំពាវនាវ

ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ ពេលធ្វើដំណើរទៅ និងត្រឡប់មកពីស្រុកកំណើត ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ និងសូមធ្វើដំណើរប្រកបដោយសុវត្ថិភាព នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ៕