កម្មកររោងចក្រអូលីវជាច្រើននាក់ ដួលសន្លប់បន្តបន្ទាប់ សង្ស័យថាមកពីក្លិនប្រេង…

២៦/០២/២០១៩ ភ្នំពេញ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្មការិនី រោងចក្រអូលីវ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបន្ដដួលសន្លប់ជាច្រើននាក់ទៀតហើយ។ ករណីកម្មការិនីដួលសន្លប់ជាបន្ដបន្ទាប់ជាលើកទី២នេះ សង្ស័យបណ្ដាលមកពីពុលក្លិនថ្នាំ ហើយកម្មការិនីខ្លះមានអាការៈក្អួតចង្អោ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ។ សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ

Read more

សូមប្រុងប្រយ័ត្ន! ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ក្នុងបទល្មើសជាក់ស្តែង​ ករណី​ឆក់កាបូប

១៨/០២/២០១៩ ភ្នំពេញ​៖​ ​ហេតុការណ៍នេះបានកើតឡើងកាលពីព្រលប់​​ថ្ងៃទី​១៧ ឆ្នាំ​២០១៩ ​នៅ​ចំណុច​ស្តុ​ប​អូ​ឬ​ស្សី តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានីភ្នំពេញ។ ជនសង្ស័យ​ម្នាក់ត្រូវបានឃាត់ខ្លួន​ក្រោយពី​បានធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប​ពី​ស្ត្រី​ពីរ​នាក់​ម្តាយ​និង​កូន​កំពុង​ជិះ​ម៉ូតូ​មួយគ្រឿង បាសម្រេចតែរតែគេចមិនរួចត្រូវប្រជាពលរដ្ឋនាំគ្នាស្ទាក់ចាប់បានប្រគល់អោយសមត្ថកិច្ច​ ​ធ្វើ​កំណត់ហេតុ​រួច​បញ្ជូន​ខ្លួន​បន្តទៅ​អធិការ​ខណ្ឌ​៧​មករា​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

Read more

អាសូរក្មេងស្រីម្នាក់នេះណាស់! នាងត្រូវដាច់ដៃមួយកំណាត់ដោយសារតែ…

០៨/០២/២០១៩ ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខដីឈ្មោះ គង់ ម៉េងលី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៨-១៤៩ ស្ថិតនៅភូមិជ្រៃបិទមាស សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បណ្តាលឲ្យក្មេងស្រីម្នាក់ដាច់ដៃម្ខាង និងបុរសម្នាក់ទៀតរងរបួសធ្ងន់ផងដែរ។ ប្រភពបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទV1 ព៌ណខៀវលាយស

Read more

ស្ត្រីម្នាក់ទទួលមរណភាព បន្ទាប់ពីសម្រាលកូនរួចនៅមន្ទីរពេទ្យស្រុកចន្ទ្រា ខេត្តស្វាយរៀង

០៧ កុម្ភៈ ២០១៩ ស្វាយរៀង ៖ ស្ត្រីម្នាក់បានទទួលមរណភាព បន្ទាប់ពីសម្រាលកូនរួចនៅមណ្ឌលសុខភាពស្រុកចន្រ្ទា ស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០១៩។ តាមការអះអាងពីប្ដីរបស់ជនរងគ្រោះបញ្ជាក់ថា ភរិយារបស់គាត់បានឈឺពោះសម្រាលកូនតាំងពីម៉ោងប្រហែល២រសៀល ហើយកូនសម្រាលមកមានសុខភាពល្អណាស់ ប៉ុន្តែមិនដឹងថាគ្រូពេទ្យមានជំនាញច្បាស់លាស់ឬយ៉ាងណានោះទេ បន្ទាប់ពីទម្លាក់សុក ធ្វើឲ្យភរិយារបស់គាត់មានអាការៈធ្លាក់ឈាមយ៉ាងច្រើន

Read more