ហួសនឹងថ្លែង! ខ្លួន​ជា​នាយរង​ការិយាល័យ​នគរបាលចរាចរណ៍​ក្រុង បើករថយន្ត ​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវហើយឆ្លើយថាមើលមិនឃើញ

២៦/១១/២០១៨ ភ្នំពេញ៖ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ មានបុរស​ម្នាក់ខ្លួន​ជា​នាយរង​ការិយាល័យ​នគរបាលចរាចរណ៍​ក្រុង​បើករថយន្ត​មួយគ្រឿង​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ រងការខូចខាតរថយន្តមួយចំហៀង តែមិនមានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។ ប្រព​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Toyota REVO ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ

Read more

អបអរសាទរ! មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្មដែលទទួលបានបណ្ណ…

២៦/១១/២០១៨ ភ្នំពេញ៖​ កាលពីរសៀលថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បេឡាជាតិរបបសន្តិសុខសង្គម​ បានប្រគល់បណ្ណចំនួន​ ១៦២១ដល់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃក្រសួងពាណិជ្ជកម្ម​ ។ គួរំលឹកថា​ បណ្ណនេះ​សម្រាប់ទៅទទួលសេវារបបសន្តិសុខសង្គម

Read more

ស្រុុកចិត្របុរី! កាមរីឆ្លាម​ ឆេះសល់តែគ្រោងឆ្អឹងខណៈកំពុងធ្វើដំណើរទៅព្រៃវែង

២៤/១១/២០១៨ ក្រចេះ៖  ករណីឆេះរថយន្តកាមរីឆ្លាមនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ចង្ក្រង់ ឃុំ​ចង្គ្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។ ប្រភពពីស​ម្ថកិច្ចបានឲ្យដឹងថា​ រថយន្ត​ដែល​ឆេះ​នេះ​ម៉ាក កាមរី​ឆ្លាម ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-7700 បើកបរ​ដោយ​ឈ្មោះ

Read more

កូនឈ្នួលចិត្តធំលួចយកឡាន​ លុយ​​និង​ កាំភ្លើងខណៈម្ចាស់ផ្ទះទៅកំសាន្តនៅវៀតណាម

២៣/១១/២០១៨ ព្រះសីហនុ៖ ហេតុការណ៍កូនឈ្នួលលួចយករថយន្ត​ កាំភ្លើងខ្លី​និងលុមួយចំនួនធំ​ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទី​យប់​រំលងអធ្រាត្រ​ ឆ្លង​ចូល​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្រុម២៨ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​លួច​នោះមានឈ្មោះ​ឡាយ សុ​ផុន អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ជា​កម្មករ​នៅក្នុង​ផ្ទះ ចំណែក​ម្ចាស់​រថយន្ត

Read more

ស.ផ.ក នៃ ប.ស.ស អំពាវនាវដល់អ្នកបើកដឹកកម្មករនិយោជិតទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងពេលបើកបរ

២០/១១/២០១៨ ថ្លែងនៅក្នុងផេកផ្លូវការរបស់បេឡាជាតិរបបសន្តិសុខសង្គមកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុតដើម្បីជៀវគ្រោះថ្នាក់នានាក្នុងកំឡុងពេលបើកបរ។  ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់ ស.ផ.ក សេចក្តីអំពាវនាវ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកកម្មករ និងកម្មករនិយោជិតទាំងអស់ ពេលធ្វើដំណើរទៅ និងត្រឡប់មកពីស្រុកកំណើត

Read more

សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង មិនឲ្យប្រភេទរថយន្តនិងម៉ូតូមួយចំនួន ចរាចរចូលរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក

១៩/១១/២០១៨ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយអាជ្ញាធរបានណែនាំចំនួន១០ចំណុច ក្នុងនោះមិនឲ្យរថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញគ្រប់ប្រភេទ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឹម៉ក់ចរាចរចូលរាជធានីភ្នំពេញ។ ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវផ្អាកសំណង់របស់ខ្លួនចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា

Read more

ក្រសួងការងារប្រកាសបើកប្រាក់ឈ្នួលជូនកម្មករផ្ទាល់ដៃបន្ទាប់ពីថៅកែរោងចក្ររត់ចោល

១៦/១១/២០១៨ ភ្នំពេញ៖  ថ្លែងក្នុងសេចក្តីជូនដំណឹង កាលពីថ្ងៃព្រហស្បតិ៍៨កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិការ ឆ្នាំ២០១៨ ក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ចាជីវៈ នឹងបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតទាំងអស់នៃក្រុមហ៊ុន ប៉ាវ អី (ខេមបូឌា) ហ្វេកធើរីហ្គាមិន។

Read more

គិតត្រឹមខែវិច្ឆិកា! បេឡាជាតិរបបសន្តិសុខសង្គម ផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្តដល់សមាជិកចំនួន៤៧នាក់

១៣/១១/២០១៨ ព្រះសីហនុ៖ បេឡាជាតិរបបសន្តិសុខសង្គម នៅថ្ងៃអង្គារ ០៦កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ០១៨ ដោយគិតត្រឹមខែវិច្ឆិកា ក្នុងឆ្នាំ ២០១៨ នេះ ក្រុមការងារ បានផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត រួមមានការផ្តល់៖

Read more

ប្លែកថ្មី!  រថយន្តដឹកប្រេងតេលាក្បាលពាក់ស្លាកលេខ  ភ្នំពេញ3B. 6469  និងកន្ទុយពាក់ស្លាកលេខភ្នំពេញ 4A.3902

១២/១១/២០១៨ ភ្នំពេញ៖ នៅក្នុងហេតុការណ៍មួយដែលបានកើតឡើងកាើលពីវេលា​ម៉ោង ២៣និង១០នាទី​យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុច​ជិត​បុរី​សែន​មនោរ​ម្ប តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ក្នុង ភូមិ អង្កែ​វ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ ពោ​ធិ៏​សែន​ជ័យ​រាជធានី​ភ្នំពេញ គេសង្តេកឃើញរថយន្តដឹកប្រេងមួយដែលមានស្លាកលេខខុសគ្នារវាងក្បាលនិងកន្ទុយ។ រថយន្តដែលមានស្លាកលេខខុសគ្នានេះ គឺ​រថយន្ត​ដឹក​សាំង​ក្រុមហ៊ុន​តេ​លា ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ

Read more

សូមប្រុងប្រយ័ត្នខ្ពស់បំផុត! រថយន្ដស្រាបៀអង្គរបុកម៉ូតូអូសជាច្រើនម៉ែត្របណ្ដាលឲ្យមនុស្សម្នាក់ស្លាប់

១០/១១/២០១៨ ខេត្តកណ្ដាលៈ បុរស២នាក់ជិះម៉ូតូឌុបគ្នា ត្រូវរថយន្ដស្រាបៀអង្គរបើកបុក បណ្ដាលឲ្យម៉ូតូរួមទាំងជនរងគ្រោះទាំង២នាក់គៀបជាប់ជាមួយរថយន្ដអូសជាច្រើនម៉ែត្រ ធ្វើឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់និងអ្នករួមដំណើរជាមួយម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួន ផ្សារថ្នល់ទទឹង ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

Read more