ជនជាតិ​ចិន​ម្នា​ក់ត​ខ្សែភ្លើងម៉ូទរ័​បូមទឹក​ មិនប្រយត្ន័បណ្តាលអោយឆក់​ស្លាប់ភ្លាមៗ

១៩/១០/២០១៨ ខេត្តកំពង់ស្ពឺ៖ ករណីឆក់ខ្សែរភ្លើងស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី១៩ខែតុលា​ឆ្នាំ២០១៨ស្ថិតនៅ​ចំណុច​រោងចក្រ​ស្លរ​ដែក​យីហោ​ហៃ​សេង​ក្នុងភូមិ​សា​យ៉ាវ​ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ឈ្មោះ​លី​ជី​មីង(ហៅ​ក្រៅ​ដោយ​ពុំមាន​ឯកសារ​បញ្ចាក់​អត្តសញ្ញាណ​ច្បាស់លាស់)អាយុ៣៥ឆ្នាំ​ស្នាក់នៅ​រោងចក្រ​ខាងលើ។បាន​ទាញ​ខ្សែភ្លើង​ប្រវែង​ជាង៥០ម៉ែត្រ​មក​ត​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​បុរស​ជនជាតិ​ចិន​នោះ​ស្លាប់ភ្លាមៗតែម្តង។បន្ទាប់មក​ពួកគាត់​បាន​រាយការណ៍​មក​នគរបាល​ឲ្យ​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ។ មន្ត្រីនគរបាល​បាន​និយាយថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​ពិនិត្យ​សព​បុរស​ជនជាតិ​ចិន​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន។រួច​ជំនាញ​បានប្រគល់​សព​ឲ្យ​ទៅខាង​ក្រុមហ៊ុន​ខាងលើ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Read more

ពុលស្រាសស្លាប់ទៀតហើយ!  ស្លាប់៣នាក់នៅស្រុកសំបូរ នឹង ជាង៣០នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្រចេះ

១៩/១០/២០១៨ ក្រចេះ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ៣នាក់បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីពួកគាត់ទទួលទានស្រាសដែលបិទនៅក្នុងភូមិ។ ករណីនេះបានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨

Read more