ភ្លៀងធ្លាក់មួយមេធំ បណ្តាលអោយលិចផ្លូវស្ទើទាំងអស់ នៅក្រុងស្វាយរៀង

១៩/១០/៣០១៨ ស្វាយរៀង៖ នៅវេលាម៉ោង១២ជាងថ្ងៃត្រង់កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់បោកបក់ខ្លាំងៗផងនោះអស់ពេលមួយម៉ោងជាងគេឃើញនៅតាមដងផ្លូវក្រុងស្វាយរៀងត្រូវជន់លិចដោយសារទឹកភ្លៀងស្ទើគ្រប់ផ្លូវ។ គួរំលឹកថាចាប់ដើមខែតុលាឆ្នាំ២០១៨នៅក្រុងស្វាយរៀងពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ នេះក៏ជាលើកទី២ហើយសម្រាប់ក្រុងស្វាយរៀងក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅក្នុងស្វាយរៀង ។ ក្នុងនោះក៏មានចុះកាយស្តារយកសំរាមចេញតាមមាត់ពីសំណាក់មន្ត្រីសាលាក្រុងស្វាយរៀងផងដែរ។ហើយកន្លងមកឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់ធ្វើការងារអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលមានកើតឡើងហើយជាពិសេសបញ្ហា ខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ

Read more