អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូដឹកឈើជ្រុងមួយដុំធំ ទប់មិនជាប់ដួលសង្កត់ ក្បាលធ្លាយខួរស្លាប់ភ្លាមៗ

១២/១០/២០១៨ ខេត្តក្រចេះ៖ ហេតុការណ៍នេះដួលម៉ូតូសង្កត់ក្បាលស្លាប់ភ្លាមៗ បានកើតឡើងនៅ វេលាម៉ោង៧ៈ០០នាទី ព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨នេះ ។ ជនរងគ្រោះជាស្ដ្រី មានអាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ បានជិះម៉ូតូដឹកឈើជ្រុងដែលមានទំហំធំ មួយដុំចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកទៅអោយឈ្មួញនៅចំណុចជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក

Read more

រដ្ឋមន្រ្តីក្រសួងការងារ ជម្រុញឲ្យម្ចាស់រោងចក្រសហគ្រាសនានា អនុវត្តន៍ម៉ឹងមាត់នៃច្បាស់ស្តីពីការងារ

១២/១០/២០១៨ ភ្នំពេញ៖ ថ្លែងក្នុងសេចក្តីជូនដំណឹងដែលចុះផ្សាយនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងការងារ  ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានជម្រុញអោយម្ចាសរោងចក្រ សហគ្រាស និងភាគីពាក់ព័ន្ធនានា  ត្រូវអនុវត្តន៍អោយបានម៉ឹងមាត់នៃច្បាស់ស្តីពីការងារ៕

Read more

សូមប្រុងប្រយ័ត្ន! ក្មេងឃ្វៀលគោឡើង​លេង​លើ​បង្គោល​ភ្លើង​ ដែលមានតង់ស្យុងខ្ពស់ ​បណ្តាល​ឲ្យ​ឆក់ធ្លាក់ពីលើបង្គោល​ភ្លើង​​ស្លាប់ភ្លាមៗ

  ១២/១០/២០១៨ ខេត្តកំពង់ធំ៖ ហេតុការណ៍​នេះ​កើតឡើង​កាលពីម៉ោង៩ព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ។ ក្មេងជនរងគ្រោះ​មានឈ្មោះ ផា សុ​ភ័​ស្ត ភេទ​ប្រុស អាយុ១៣ឆ្នាំមានទីលំនៅកន្លែងកើតហេតុ។ តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ៖ក្មេងរងគ្រោះ​ទៅ​ឃ្វាលគោនៅកន្លែងកើតហេតុហើយបាន​ឡើង​លេង​លើ​បង្គោល​ភ្លើង​នេះ ទើប​បណ្តាល​ឲ្យ​ឆក់ធ្លាក់​ស្លាប់​តែម្តង។ សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Read more