​ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ​

  ​ភ្នំពេញ៖ មនុស្ស​ចំនួន​០៨​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត​។ រីឯ​មេក្លោង និង​បក្ខពួក​មួយចំនួនទៀត​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​ ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ​។ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨​។​

Read more