ថ្មី! ចាប់ខ្លួនស្ត្រីម្នាក់ បន្ទាប់ពីល្បួងក្មេងស្រី​អាយុ​១៤ឆ្នាំ ដាក់​ថ្នាំសម្រើប រួចយកអោយបុរសម្នាក់រំលោភ​

០១/១០/២០១៨ ខេត្តកណ្តាល ៖ ស្ត្រី​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ទទួល​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ បន្ទាប់ពី​ល្បួង​ក្មេងស្រី​រងគ្រោះ​ហៅ​ទៅ​ដើរលេង​នៅ​ភ្នំពេញ រួច​យក​នាង​ទៅផ្ទះ​សំណាក់​ឱ្យ​ដេក​ជាមួយ​បុរស​ម្នាក់​មិន​ស្គាល់។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង៦ល្ងាច ថ្ងៃទី២៦ កញ្ញា ២០១៨ នៅ​ចំណុច​ភូមិ​តាខ្មៅ១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ មុន​កើតហេតុ ជនរងគ្រោះ និង​មិត្តភក្តិ​ស្រី​ម្នាក់​នាំគ្នា​ដើរលេង​សួនច្បារ​មាត់ទន្លេ​តាខ្មៅ លុះ​ម៉ោង​កើតហេតុ ពេល​ជនរងគ្រោះ​កំពុងតែ​អង្គុយ​ហូប​ប្រ​ហឹ​ត ស្រាប់តែ​ឃើញ​ស្ត្រី​សង្ស័យ​ដើរមក​ក៏​ហៅ​ហូប​ប្រ​ហឹ​ត​ជាមួយ

Read more

កម្មករ! ទើបមកពីកំពង់សោមជួបមិត្តភ័ក្រចូលKTV ផឹកស៊ីអត់អោយលុយហើយវាយ…ទៀត

០១/១០/២០១៨ ភ្នំពេញ: បុរសជាកម្មករសំណងម្នាក់ ក្នុងចំណោមបក្សពួកបីនាក់ បានហៅម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ឲ្យជូនពួកគេទៅផឹងស៊ីនៅខារ៉ាអូខេមួយន្លែង និងបានឲ្យម្ចាស់ម៉ូតូកង់បីឲ្យរង់ចាំខ្លួនផឹកស៊ីជាង២ម៉ោង លុះចេញមកវិញមិនអោយលុយហើយ ថែមទាំងវាយម្ចាស់ម៉ូតូកង់បីទៀត។ ហេតុកាតណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខខារ៉ាអូខេ (យីហោ ម៉ូន) តាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប១

Read more