​សមត្ថកិច្ចចាប់ខ្លួនជនជាតិ​ចិនម្នាក់ បន្ទាប់វាយសង្សាជានារី​ជនជាតិខ្មែរ បណ្តាលអោយរបួសសន្លប់ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ

២០/០៩/២០១៨ ភ្នំពេញ៖ កាលពីយប់​ថ្ងៃទី១៩ ខែកញ្ញា​ឆ្នាំ២០១៨ នៅត្រង់ចំណុច​សណ្ឋាគារ​លឺ​ម៉​ង់ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ១៤៣ ក្នុង​សង្កាត់​បឹង​កេងកង​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  មានករណីអំពើហិង្សា មួយបានបង្កឡើងដោយជនជាតិចិន បានប្រើអំពើហិង្សា ទៅលើនារីជនជាតិខ្មែររហូតដល់សន្លប់ទៀតផង ។ ទាក់ទងនឹងករណីនេះគេមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ  តែទោះជាយ៉ាងណា  ជនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកប៉ុស្តិ៍នគរបាលទាំងយប់តែម្តង។ ប្រភពបានរៀបរាប់ថា ស្ត្រីជនជាតិខ្មែរបានទៅដេកសណ្ឋាគារជាមួយជនជាតិចិនខាងលើ

Read more