បង្ក្រាបបាន​ចោរប្លន់​អ្នករត់តាក់សុី  ប្លន់អ្នកដំណើរដែលជាជនជាតិជប៉ុនបានសម្រេច

០៧/០៩/២០១៨ ភ្នំពេញ៖ កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន ធ្វើការ​ស្រាវជ្រាវ និង​​ចាប់បានចោរប្លន់​ម្នាក់ មាន​ឈ្មោះ ប៊ុន ម៉ៅ ដែលបើករថយន្ត​តាក់សុីបាឡែនដឹកភ្ញៀវជនជាតិ​ជប៉ុន​ម្នាក់ រួចវាយ​ប្លន់ យកលុយ​ជាង១ម៉ឺន​ដុល្លារ​អាមេរិក ។ ក្នុងការចាប់ខ្លួននេះកម្លាំង​នគរបាល ​ដកហូត​វត្ថុតាង បាន​រថយន្ត​មួយគ្រឿង​ម៉ាក កា​ម៉ា​រី​បា​ឡែ​ន

Read more

ជនជាតិ​អាមេរិកាំង​ម្នាក់ ប្រើប្រាស់​ថ្នាំញៀន​លើស​កំរិត បណ្តាល​ឲ្យ​គាំង​បេះ​ស្លាប់ នៅក្នុងផ្ទះសំណាក់​យីហោ(ហ្គោល​ឌិន​ហូ​ម)​

០៧/០៩/២០១៨ ភ្នំពេញ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពី​​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ទីតាំង​ផ្ទះ​លេខ១៤២អា៣ ផ្លូវ​លេខ១៧២ ក្រុម១៨ ភូមិ៤ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ក្នុង​បន្ទប់​លេខ អា១៩ ជាន់​ទី២នៃ​ផ្ទះសំណាក់​យីហោ (ហ្គោល​ឌិន​ហូ​ម)។ ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ BELLOUMO ARTHURFRANKSTANLY ភេទ​ប្រុស អាយុ២៧ឆ្នាំ

Read more

អាសូរណាស់! រកសុីចិញ្ចឹមប្តីហើយ ត្រូវប្តីហេងស៊យ ប្រើហឹង្សាវាយធ្វើបាបទៀត នាងទ្រាំលែងបានរត់ទៅ ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន

០៧/០៩/២០១៨ ភ្នំពេញ ៖ ហេតុការណ៍ហឹង្សានេះបានកើតឡើង កាលពី​វេលា​ម៉ោង៧ និង៣០នាទី​ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅ​ចំណុច​បន្ទប់​លេខ៤២ ផ្ទះជួល​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ចោមចៅ២ សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នារីម្នាក់ ដោយ​ទ្រាំលែងបាន​នូវ​ទង្វើ​របស់​ប្តី​មិន​ព្រម​ធ្វើការ ដេក​ចាំតែ​ស៊ីចាយ​កម្លាំង​ញើស​ឈាម​ប្រពន្ធ ហើយ​ប្រើ​ហិង្សា​វាយ​ធ្វើបាប​នាង​រាល់ថ្ងៃ រយៈពេល៤ឆ្នាំ

Read more