កម្មករជាង​៣ពាន់​នាក់ផ្ទុះការតវ៉ា ទាមទារលក្ខខណ្ឌការងារ

២៥ មករា ២០១៩ កណ្ដាល ៖ កម្មករជាង៣ពាន់នាក់បម្រើការងារនៅរោងចក្រមួយក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ទុះការតវ៉ា ទាមទារឱ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារ៦ចំណុច។ ក្រុមកម្មករបម្រើការងារនៅរោងចក្រ ឥណ្ឌូចិន អឹភែរឹល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស 7NG ក្នុងឃុំវិហារសួគ៌ បានប្រមូល​ផ្ដុំ​តវ៉ា​រយៈ​ពេល៣ថ្ងៃហើយ ដើម្បីទាមទារឱ្យថៅកែ បើកប្រាក់​អតីតភាព៥ភាគរយ, កុំបង្ខំកម្មករឱ្យធ្វើការងារ, ទាមទារឲ្យបញ្ឈប់ប្រធានរដ្ឋបាលរោងចក្រនេះពីការងារ

Read more

កម្មករ​កម្មការិនី​២,១៨០​នាក់​ផ្ទុះ​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់​ដោយសារោងចក្រប្រកាសថា…

​១៦/០១/២០១៩ ខេត្តស្វាយរៀង​ ៖ កម្មករ​កម្មការិនី​ប្រមាណ​២,១៨០​នាក់​បាន​លើកគ្នា​ធ្វើបាតុកម្ម​តវា​ទាមទារ​ប្រាក់​៥០​ភាគរយ​ដោយ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​បានប្រកាស​ព្យូ​រ​ការងារ​រយៈពេល​១​ខែ​ដោយ​លើក​ហេតុផល​ថា​គ្មាន​អ្នកបញ្ជា​ទិញ​។​ ហេតុការណ៍នេះបានផ្ទុះ​ឡើង​នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក​រហូតមកដល់​ម៉ាង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៥​មករា​២០១៩​នៅខាងមុខ​រោងចក្រ​ឃី​ង​ម៉េ​ក​ឃើ​រ KINGMAKERS ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន​ស្ថិតនៅ​ភូមិ​តា​ពៅ​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​។​ ​បើតាម​ការ​ឱ្យដឹងពី​សំណាក់​លោក​អ៊ូ​សា​ខឿន​អនុប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិ​ជា​ជីវៈ​ខេត្ត​និង​ជា​សម​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​កណ្តាល​ប្រចាំ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា មូលហេតុ​កម្មករ​កម្ម​ការ​នី​បាតុកម្ម គឺ​ដោយសារ​ថៅកែរ​រោងចក្រ​ផលិត​ស្បែកជើង​KINGMAKERS​ប្រកាស​សុំ​ព្យូ​រ​ការងារ​កម្មករ​រយៈ​ពេល​១​ខែ​មូលហេតុ​គ្មាន​អ្នកបញ្ជា​ទិញ​។ ប្រភពបន្តថា បាតុកម្ម​តវ៉ា​នេះ​កម្មករ​កម្ម​ការ​នី​បានទាមទា​សុំ​ឲ្យ​ថៅកែរ​បើកប្រាក់​ឲ្យ​កម្មករ​កម្ម​ការ​នី​ចំនួន​៥០​ភាគរយ​ឲ្យ​កម្មករ ក៏ប៉ុន្តែ​ភាគី​ថៅ​កែង​រោងចក្រ​មិន​យល់ព្រម​ទើប​ផ្ទុះ​ការ​តវា​ដោយ​នាំគ្នា​ធ្វើបាតុកម្ម​បែបនេះ​៕

Read more

កម្មករ​រោងចក្រ ឡុង វីច​ថូ​រី ផ្ទុះកូដកម្ម​ ព្រោះខាងរោងចក្រដឹក​អីវ៉ាន់​ចេញដោយមិនដឹង​មូលហេតុ

១៤ មករា ២០១៩ ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៩នេះ កម្មករ-ក​ម្មការិនី​រោងចក្រ ឡុង វីច​ថូ​រី អ៊ិន​ធើ​ណេ​សិ​នណល (ខេ​ម​បូ​ឌា) លី​មី​ធី​ត​ ដែលមាន​ទីតាំងនៅក្នុងភូមិទួលគោក សង្កាត់​ទួល​សង្កែទី១ ខណ្ឌ​ឫស្សី​កែវ ប្រមាណ​ជាង៤០០នាក់ បាននាំគ្នាធ្វើ​កូដកម្ម

Read more

#ជាថ្មីម្ដងទៀត កម្មករដែលបម្រើការងារនៅរោងចក្រ ជូលី នាំគ្នា​បន្តធ្វើការ​តវ៉ា ដើម្បីជំរុញ​ឲ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ពន្លឿនក្នុងការ​បើក​ប្រាក់​ឈ្នួល​ឲ្យពួកគេ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមកម្មករដែល​បម្រើ​ការ​នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ជូលី អឹភើរឹល (JULEE APPREL) ដែល​មានទីតាំង​ស្ថិតក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ បាននាំគ្នាតវ៉ាជាថ្មីម្ដង​ទៀត ដោយ​ទាមទារឲ្យក្រសួងការងារ និងស្ថាប័ន​ពាក់ព័ន្ធ​ ពន្លឿន​ក្នុង​ការបើក​ប្រាក់​ឈ្នួល​ឲ្យពួកគេ ដោយសារ​តែ​ថៅកែបានធ្វើអត្តឃាត​​ ដោយ​មិនបាន​បើក​ប្រាក់​ឈ្នួលឲ្យពួកគេ។ ទាក់ទងនឹងករណីខាងលើនេះ កាលពីថ្ងៃទី០៨

Read more