ឪពុកមានិងម្តាយមីង ជាប់សង្ស័យលើឃាតកម្មរំលោភសម្លាប់ក្មេងស្រីពីរនាក់បងប្អូនបង្កើត

២០/១០/២០១៨ កំពង់ឆ្នាំង៖ នៅ​ល្ងាច​ថ្ងៃទី១៩ តុលា ២០១៨ សមត្ថកិច្ច​មិនត្រូវ​បាន​ទម្លាយ​ចេញ​ឲ្យ​ដឹង អំពី​ករណី​ពាក់ព័ន្ធ​យ៉ាងណា​នៅឡើយ ក្នុង​រឿង​ឃាតកម្ម ជាមួយនឹង​ជនសង្ស័យ​ទាំង២នាក់​នោះទេ ព្រោះ​សមត្ថកិច្ច​កំពុងតែបន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ត​នៅឡើយ។ ករណី​ឃាតកម្ម សម្លាប់​ក្មេងស្រី២នាក់ នៅ​ភូមិ​ថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង មកដល់ពេលនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី២នាក់​ប្តី​ប្រពន្ធ ដែល​ត្រូវជា​ឪពុកមា និង​ម្ដាយមីង​កុមារី​រងគ្រោះ​ទាំង២

Read more

ឯកឧត្តម អ៉ិត សំហេង រំពឹងថា បញ្ហាពាណិជ្ជកម្មពិភពលោក នឹងមិនប៉ះពាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជាជាមួយដៃគូនានា

២០/១០/២០១៨ ភ្នំពេញ៖ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងនូវការរំពឹងទុកថា បើទោះបីមានបញ្ហាពាណិជ្ជកម្មពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាសង្ឃឹមថា បញ្ហានេះនឹងមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងកម្ពុជាជាមួយដៃគូនានានោះឡើយ ហើយដៃគូ អង្គការ សមាគមជាតិ-អន្តរជាតិនានា ក៏មានសុទិដ្ឋិនិយមបែបនេះដែរ។ ការបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ជំនួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុត្តិធម៌ការងារ (FLA)

Read more

ជនជាតិ​ចិន​ម្នា​ក់ត​ខ្សែភ្លើងម៉ូទរ័​បូមទឹក​ មិនប្រយត្ន័បណ្តាលអោយឆក់​ស្លាប់ភ្លាមៗ

១៩/១០/២០១៨ ខេត្តកំពង់ស្ពឺ៖ ករណីឆក់ខ្សែរភ្លើងស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី១៩ខែតុលា​ឆ្នាំ២០១៨ស្ថិតនៅ​ចំណុច​រោងចក្រ​ស្លរ​ដែក​យីហោ​ហៃ​សេង​ក្នុងភូមិ​សា​យ៉ាវ​ឃុំ​ព្រះ​និព្វាន​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ។ សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​ពួកគាត់​បានឃើញ​បុរស​ជនជាតិ​ចិន​ឈ្មោះ​លី​ជី​មីង(ហៅ​ក្រៅ​ដោយ​ពុំមាន​ឯកសារ​បញ្ចាក់​អត្តសញ្ញាណ​ច្បាស់លាស់)អាយុ៣៥ឆ្នាំ​ស្នាក់នៅ​រោងចក្រ​ខាងលើ។បាន​ទាញ​ខ្សែភ្លើង​ប្រវែង​ជាង៥០ម៉ែត្រ​មក​ត​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ស្រាប់តែ​ឆ្លង​ចរន្ត​ឆក់​បុរស​ជនជាតិ​ចិន​នោះ​ស្លាប់ភ្លាមៗតែម្តង។បន្ទាប់មក​ពួកគាត់​បាន​រាយការណ៍​មក​នគរបាល​ឲ្យ​ចុះមក​ពិនិត្យ​កន្លែងកើតហេតុ។ មន្ត្រីនគរបាល​បាន​និយាយថា​ក្រោយពី​ទទួលដំណឹង​រួចមក​កម្លាំង​ជំនាញ​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​បាន​ពិនិត្យ​សព​បុរស​ជនជាតិ​ចិន​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ប្រាកដ​មែន។រួច​ជំនាញ​បានប្រគល់​សព​ឲ្យ​ទៅខាង​ក្រុមហ៊ុន​ខាងលើ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

Read more

ពុលស្រាសស្លាប់ទៀតហើយ!  ស្លាប់៣នាក់នៅស្រុកសំបូរ នឹង ជាង៣០នាក់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តក្រចេះ

១៩/១០/២០១៨ ក្រចេះ៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋ៣នាក់បានស្លាប់ភ្លាមៗ និងជាង៣០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តជាបន្តបន្ទាប់ នាព្រលប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយពីពួកគាត់ទទួលទានស្រាសដែលបិទនៅក្នុងភូមិ។ ករណីនេះបានកើតឡើងនៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ការពុលនេះកើតមានឡើងក្រោយពីពលរដ្ឋរស់នៅភូមិដំរ៉ែ ឃុំបឹងចារ ស្រុកសំបូរ បានច្រូតស្រូវរួច កាលពីរសៀលថ្ងៃទី១៨

Read more

ភ្លៀងធ្លាក់មួយមេធំ បណ្តាលអោយលិចផ្លូវស្ទើទាំងអស់ នៅក្រុងស្វាយរៀង

១៩/១០/៣០១៨ ស្វាយរៀង៖ នៅវេលាម៉ោង១២ជាងថ្ងៃត្រង់កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់បោកបក់ខ្លាំងៗផងនោះអស់ពេលមួយម៉ោងជាងគេឃើញនៅតាមដងផ្លូវក្រុងស្វាយរៀងត្រូវជន់លិចដោយសារទឹកភ្លៀងស្ទើគ្រប់ផ្លូវ។ គួរំលឹកថាចាប់ដើមខែតុលាឆ្នាំ២០១៨នៅក្រុងស្វាយរៀងពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ នេះក៏ជាលើកទី២ហើយសម្រាប់ក្រុងស្វាយរៀងក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅក្នុងស្វាយរៀង ។ ក្នុងនោះក៏មានចុះកាយស្តារយកសំរាមចេញតាមមាត់ពីសំណាក់មន្ត្រីសាលាក្រុងស្វាយរៀងផងដែរ។ហើយកន្លងមកឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់ធ្វើការងារអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលមានកើតឡើងហើយជាពិសេសបញ្ហា ខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ

Read more

ក្រសួងសុខាភិបាល ប្រកាស​ឲ្យ​ឈប់ចរាចរ នឹងទទួលទានCoffee Like (កាហ្វេកម្លាំងសេះ)ព្រោះមានសារធាតុថ្នាំសម្រើប

១៧/១០/២០១៨ ភ្នំពេញ៖  កាលពីថ្ងៃអង្គារ៍ ០៧កើត ខែអស្សុជ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរឹងតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុនទាំងឡាយ ដែលនាំចូលផ្សព្វផ្សាយលក់ ឬចែកចាយផលិតផលកាហ្វេ Coffee Like (កាហ្វេកម្លាំងសេះ)

Read more

រថយន្តអ្នកសារព័ត៌មានម្នាក់ ទុស្សេចរន្តភ្លើង ឆេះសល់តែគ្រោងឆ្អឹងខណៈកំពុងបើកបរ

១៦/១០/២០១៨ រតនគិរី៖ ហេតុការណ៍​ភ្លើង​ឆាបឆេះ​រថយន្ត​មួយគ្រឿង​នេះ បាន​កើតឡើង​កាលពី​ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុច​ក្បែរ​ចម្ការកៅស៊ូ​មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រៃ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង។ ​ម្ចាស់​រថយន្ត​ឈ្មោះ ម៊ិ​ច ឆន ភេទ​ប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជា​អ្នកសារព័ត៌មាន​សំឡេង​និស្សិត​បញ្ញា​វ័​ន្ត គាត់​សង្ស័យ​ទុសេ​ខ្សែភ្លើង ទើប​បណ្តាល​ឲ្យ​ឆាបឆេះ​បែបនេះ។ ចំណែក​ប្រពន្ធ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ

Read more

ស្រាខ្លាំងមែន! ជម្លោះក្នុងវង់ស៊ីផឹក​ ធ្វើឲ្យ០៣នាក់​ឪពុកកូនត្រូវស្លាប់ដោយសាបុរសម្នាក់

១៥/១០/២០១៨ កំពង់ចាម ៖ អំពើហិង្សាមួយ បានកើតឡើង ក្នុងវង់ផឹកស៊ី ដោយសារទំនាស់ពាក្យសម្តីគ្នា រហូតធ្វើឲ្យបុរសម្នាក់ទាញកាំបិតខ្វែវកាប់ ទៅលើបុរស ៣នាក់បណ្តាលឲ្យស្លាប់ បង្កការ ភ្ញាក់ផ្អើល កាលពីម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ

Read more

កូនលង់ទឹកស្លាប់ទាំងពីរ ខណៈឪពុកម្តាយកំពុងធ្វើការនៅថៃ

១៤/១០/២០១៨ ខេត្តតាកែវ៖ ក្មេងប្រុស០២នាក់ជាបងប្អូនបង្កើត បានលង់ទឹកស្លាប់ទាំង២នាក់នៅស្រុកអង្គរបូរី ខណៈឪពុកម្តាយ ឃ្លាតឆ្លាយទៅធ្វើការនៅប្រទេសថៃដើម្បីរកប្រាក់ចឹញ្ចឹមគ្រួសារ។ គួរំលឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ប្រមាណ​​១០និង៣០នាទីព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ០១៨នៅភូមិព្រៃផ្គាំ​​ គ ឃំុព្រៃផ្គាំ​​ ស្រុកអង្គរបូរី ខេត្តតាកែវ។ សូមបញ្ជាក់ថា ក្មេងប្រុស​ពីរនាក់​បង​​ប្អូន​​ ​ដែលលង់ទឹកស្លាប់នេះមាន÷ ទី១-ឈ្មោះ ហ៊ឹម​​ មករា​​

Read more

អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូដឹកឈើជ្រុងមួយដុំធំ ទប់មិនជាប់ដួលសង្កត់ ក្បាលធ្លាយខួរស្លាប់ភ្លាមៗ

១២/១០/២០១៨ ខេត្តក្រចេះ៖ ហេតុការណ៍នេះដួលម៉ូតូសង្កត់ក្បាលស្លាប់ភ្លាមៗ បានកើតឡើងនៅ វេលាម៉ោង៧ៈ០០នាទី ព្រឹកថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨នេះ ។ ជនរងគ្រោះជាស្ដ្រី មានអាយុប្រហែល៤៥ឆ្នាំ រស់នៅ ឃុំ២ធ្នូ ស្រុកស្នួលខេត្ត ក្រចេះ បានជិះម៉ូតូដឹកឈើជ្រុងដែលមានទំហំធំ មួយដុំចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកទៅអោយឈ្មួញនៅចំណុចជិតក្រុមហ៊ុនប៊ិញហ្វឿក១ ស្ថិតនៅឃុំស្រែឈូក

Read more